ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

ដីព្រៃកោងកាង សហគមន៍​នេសាទ​ព្រែក​ត្នោត ត្រូវបានគេពុះហែក ចែកគ្នាធ្វើសំណង់រឹង ពង្រីកផ្លូវបំផ្លាញព្រៃកោងកាងយ៉ាងសន្ធឹកសន្ធាប់មហាជននិងពលរដ្ឋមូលដ្ឋាន ដាក់ការសង្ស័យថា  ជាទង្វើរបស់ក្រុមអ្នកមានលុយ មានអំណាចឃុបឃិតជាប្រព័ន្ឋ…!(វគ្គ១)

ដីព្រៃកោងកាង សហគមន៍​នេសាទ​ព្រែក​ត្នោត ត្រូវបានគេពុះហែក ចែកគ្នាធ្វើសំណង់រឹង ពង្រីកផ្លូវបំផ្លាញព្រៃកោងកាងយ៉ាងសន្ធឹកសន្ធាប់មហាជននិងពលរដ្ឋមូលដ្ឋាន ដាក់ការសង្ស័យថា  ជាទង្វើរបស់ក្រុមអ្នកមានលុយ មានអំណាចឃុបឃិតជាប្រព័ន្ឋ…!(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយនៅថ្ងៃអាទិត្យ ខែកក្កដា ឆ្នាំ២០២២

​ខេត្ត​កំពត ៖តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា៖«ចាប់ផ្តើមកក្រើកទៀតហើយ ដីព្រៃលិចទឹកដែលជាប្រភេទព្រៃកោងកាងជីវៈចម្រុះ មច្ឆាជាតិទឹកប្រៃដ៏កម្រ ក្នុងដែនសហគមន៍នេសាទព្រែកត្នោត ដែលស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលជាដីព្រៃកោងកាងក្នុងសហគមន៍ខាងលើនេះ ត្រូវបានបុគ្គលមានលុយ មានអំណាចលាក់មុខ បានឃុមឃិតគ្នាជាមួយសហគមន៍និងអាជ្ញាធរមូលដ្ឋាន បើកដៃអោយមានការកាប់ទន្ទ្រានឈួសឆាយវាទទី សង់សំណង់រឹងមាំ និងធ្វើផ្លូវរំលោភចូលព្រៃកោងកាងយ៉ាងអនាធិបតេយ្យ ដោយមិនញញ៉ើតច្បាប់បន្តិចសោះឡើយ»?។

ប្រភព​ក្នុងសហគមន៍ខាងលើបានលួចបង្ហើបឱ្យអង្គភាពសារព័ត៌មានយើងដឹងថា« ដី​ព្រៃលិចទឹក ដែលជា​ប្រភេទព្រៃកោងកាងជីវៈចម្រុះក្នុងដែនសហគមន៍​នេសាទ ព្រែក​តត្នោតខាងលើ បច្ចុប្បន្នកំពុង​រង​កា​រចាក់ដី រំលោភបំពាន យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន ពី​សំណាក់ បុគ្គល អ្នកមាន​លុយ មានអំណាច ​មួយចំនួន ដែលមិនចេញមុខ បាន​ឃុបឃិត​គគ្នាជាប្រព័ន្ធ ក្នុងនោះរួមមានប្រធានសហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញជលផលបានជាមិនអើពើ សម្ងំស្ងៀមស្ងាត់ ព្រោះតែផលប្រយោជន៍អ្វីមួយ»។

ចំពោះករណីនេះមហាជន ក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋាន បានលើកឡើងថា «រឿងនេះគួតែសហគមន៍និងអាជ្ញាធរឬមន្ត្រីជំនាញ រួមគ្នាទប់ស្កាត់ បែជានាំគ្នាឃុមឃិតបិទបាំង មិន​រាយ​ការណ៍ជូនថ្នាក់លើ ពោលគឺរក្សា​ភាព​ស្ងាត់ជ្រងំ ព្រោះតែផលប្រយោជន៍អ្វីមួយពីម្ខាស់ទីតាំងខាងលើហើយមើលទៅ»។

បន្ទាប់ពីស្ងៀមស្ងាត់មួយរយៈ ទីតាំងខាងលើ ទើបតែ​ថ្មីៗនេះ បែកធ្លាយ​ ធ្វើអោយមន្ត្រីពាក់ព័ន្ធខ្លះមិនហ៊ានលើកទូរស័ព្ទអ្នកព័ត៌មាន ខ្លះទៀតឆ្លើយថា កំពុងធ្វើរបាយការណ៍ជូនថ្នាក់លើ ។​

ជុំវិញការលើកឡើង ក្នុងករណីរំលោភបំពានព្រៃកោងកាងជីវចំរុះក្នុងដែនអភិរក្សសហគមន៍ព្រែកត្នោតខាងលើនេះដែរ ប្រធាន​មន្ទីរកសិកម្ម​រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពត
លោកចាន់ រិទ្ធ អង្គភាពព័ត៌មាន​យើងមិនអាចស្នើសុំបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២នេះ ខលចូលហើយគ្មានអ្នកលើក ។

ដោយឡែកលោក​ស្រី ងិន ផល​រ័ត្ន អភិបាលក្រុង​បូកគោ ក៏មិនអាចស្នើសុំ​ការបកស្រាយបានដែរ នៅព្រឹកថ្ងៃទី១២ខែកក្ដដា ឆ្នាំ២០២២នេះ តាមរយៈទូរស័ព្ទ។

ចំណែកលោកសរ សុរិន នាយខ័ណ្ឌជលផលខេត្តកំពត ដែលជាមន្ត្រីជំនាញទទួលខុសត្រូវផ្នែកជលផល នៅព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេ  តាមរយៈទូរស័ព្ទដៃ ចំណែកសារតេឡេក្រាមក៏លោកមិនឆ្លើយតបដែរ ដូចនេះគ្រប់ភាគីពាក់ព័ន្ធ ដែលជាមន្ត្រីជំនាញទទួលខុសត្រូវលើជំនាញការពារព្រៃកោងកាងក្នុងដែនសហគមន៍ខាងលើ អង្គភាពសារព័ត៌មានមិនស្នើសុំបញ្ជាក់បានឡើយ។

 

ពាក់ព័ន្ធ​បញ្ហារចាក់​ដី​រំរំលោចូលព្រៃ កោងកាងដែល​ជា​ដែនអភិរក្សរបស់​សហគម​ន៍​នេសាទ​ព្រែក​ត្នោតខាងលើ នៅតែជាអាថកំបាំង ខណៈមន្ត្រីជំនាញអាជ្ញធរ ដែលជាអ្នកទទួលខុសត្រូ ព្យាយាមមិនបកស្រាយបំភ្លឺជូនសាធារណៈជនក៏ដូចជាអ្នកសារព័ត៌មាន។​

ចំណែកលោកគង់ ប៊ុនរា ចៅសង្កាត់ព្រែកត្នោត បានបញ្ជាក់យ៉ាងខ្លីថា ចំពោះករណីរំលោភបំពានព្រៃសហគមន៍ខាងលើនេះ លោកកំពុងធ្វើរបាយជូនឯកឧត្តមអភិបាលខេត្តហើយ។

ដោយឡែកលោកអ៊ុក សុវណ្ណរីទ្ធិ ប្រធានសហគមន៍ព្រែកត្នោតខាងលើ បានបញ្ជាក់ប្រាបតាមរយៈទូរស័ព្ទថា «ពាក់ព័ន្ធបញ្ហាចាក់ឈួសឆាយធ្វើផ្លូវចូលដីព្រៃកោងកាងក្នុងដែនសហគមន៍ព្រែកត្នោតខាងលើនេះ លោកថា ឯកឧត្តម ម៉ៅ​ធនិន អភិបាលខេត្តកំពត ឯកឧត្តម បាន​ឯកភាពអោយម្ចាស់ទីតាំងខាងលើនេះធ្វើហើយ បន្ទាប់ពីឯកឧត្តម ហៅរូបលោកទៅសួរនាំនាពេលកន្លងមក លោកថារឿងឈួសឆាយធ្វើផ្លូវកាត់ចូលព្រៃកោងកាងក្នុងដែនសហគមន៍នេសាទព្រែកត្នោតខាងលើនេះ ឯកឧត្តមអោយលោកបញ្ជាក់ពីផលបះពាល់ក្នុងដែនសហគមន៍របស់លោកខាងលើនេះទៀតផង» ក៏ប៉ុន្តែឈ្មោះអ្នកប្រព្រឹត្តនៅទីតាំងខាងលើ លោកអ៊ុក សុវណ្ណសរិទ្ធិ ប្រធានសហគមន៍នេសាទមិនបានបញ្ជាក់ឡើយ ពោលគឺនៅតែអាថកំបាំងដដែល ។​

សូមបញ្ជាក់ផងដែរថា រឿងចាក់ដីរំលោភចូលក្នុងដែនសហគមន៍ព្រែកត្នោតខាងលើនេះ កាលពីឯកឧត្តមជាវ តាយ នៅជាអភិបាលខេត្តកំពត ឯកឧត្តមបានតម្រូវអោយម្ចាស់ទីតាំងខាងលើ កាយចេញវិញហើយ

ក៏ប៉ុន្តែថ្មីៗនេះ ម្ចាស់ទីតាំងខាងលើ នៅតែចិញ្ចឹមចិត្តចង់បានដីរដ្ឋ ដីព្រៃកោងកាងក្នុងដែនសហគមន៍ខាងលើ មកធ្វើកម្មសិទ្ធិឯកជន មិនតែប៉ុណ្ណោះ ទង្វើរំលោភបំពានព្រៃកោងកាងខាងលើ នេះ ហបីដូចជាផ្តាច់មុខរបរឆ្នាំងបាយរបស់ពលរដ្ឋក្នុងមូលដ្ឋានខាងលើអញ្ចឹង ដូចនេះមហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ដែលធ្លាប់អាស្រ័យផលនេសាទខាងលើ ស្នើអោយថ្នាក់ដឹកនាំគ្រប់ស្ថាប័ន្តមន្ទីរពាក់ព័ន្ធ ជាពិសេសឯកឧត្តមម៉ៅ ធនិនអភិបាលខេត្តកំពត មេត្តាពិនិត្យនិងសិក្សាឡើងវិញ នូវបញ្ហាបញ្ឈមនានា ដែលធ្វើអោយពលរដ្ឋក្នុងសហគមន៍រងផលបះពាល់ទៅថ្ងៃអនាគត ។

ជុំវិញកាចុះផ្សាយខាងលើអង្គភាពយើងខ្ញុំ គ្មានគំនិតអ្វីក្រៅពីជួយដល់សង្គមនឹងរក្សាសម្បត្តិរដ្ឋ ដោយផ្សាយតាមក្រមសីលធម៌ វិជ្ជាជីវៈនឹងរបបអ្នកសារព័ត៌មាន តែប៉ុណ្ណោះ ហើយយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័មូលដ្នាន រៀងរាល់ម៉ោងធ្វើការ។សូមអរគុណ!

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!