ភ្នំពេញ៖នៅព្រឹកថ្ងៃ អាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្ដដា ឆ្នាំ ២០២២
បន្ទាប់ពីទទួលព័ត៌មាន តាមរយៈកាសែត ទូរទស្សន៍អនឡាញ នានាចុះផ្សាយថា មានទីតាំងល្បែងស៊ីសង មួយកន្លែងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំលោក នាយប៉ុស្តិ៍ និង មន្ត្រីនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះទៅបង្ក្រាប។
ប៉ុន្តែខណៈដែលកងកម្លាំងចុះទៅដល់ពុំឃើញមានការបេីកលេងនោះទេ ឃេីញតែទ្វារបិទចាក់សោរប៉ុណ្ណោះហើយកម្លាំងសុំកាអនុញ្ញាតពីម្ចាស់ផ្ទះដើម្បីពិនិត្យមើលខាងក្នុងឃើញថាគ្មានបានឃើញអ្វីនោះដែរ៕