ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

វិនាសកម្មព្រៃឈើនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយមេឈ្មួញ កំពុងដឹកជញ្ជូនចេញពីព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំបានយ៉ាងរលូន..!!!(វគ្គ៣)

វិនាសកម្មព្រៃឈើនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយមេឈ្មួញ កំពុងដឹកជញ្ជូនចេញពីព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំបានយ៉ាងរលូន..!!!(វគ្គ៣)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២

ខេត្តមណ្ឌលគិរី÷បើយោងតាមសេចក្តីរាយការណ៍មួយបានបង្ហើបប្រាប់អង្គភាពយើងអោយដឹងកាលពីដើមខែនេះថា មួយរយ:ពេលថ្មីៗមកនេះក្រុមឈ្មួញកំពុងដើរគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីអារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាព តាមរយៈគោយន្តកន្ត្រៃ នឹងបន្តដឹកតាមរថយន្តបែនដឹកដីខ្នាតយក្ស ជាច្រើនគ្រឿង ដើម្បីឆ្លងដែនទៅលក់បន្តនៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំដោយ គ្មានការរំខានដល់កម្លាំងសមត្ថកិច្ចប្រចាំការច្រកព្រំដែននោះទេ។

សេចក្ដីរាយការណ៍ខាងលើបានបន្តទៀតថា៖ គេបានសង្កេតឃើញសកម្មភាព គោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿងនៅចំណុចភូមិរវាក់ ឃុំរយ៉ ខាងឆ្វេងដៃ ,និងនៅភូមិលហ៊ត, ភូមិកែរពៅ ក្នុងឃុំសុខសាន្ត ស្រុកកោះញែក ហើយក៏មានរថយន្តបែនធន់ធ្ងន់មកដឹកជញ្ជូនបន្តចេញទៅបាត់ស្រមោល ខណៈប្រជាពលរដ្ឋរាយការណ៍ថា ឈើទាំងនេះដឹកលក់ឆ្លងដែនទៅកាន់ប្រទេសវៀតណាមតាមច្រកដាក់ដាំ និងមួយចំនួនទៀតដឹកចេញតាមច្រកណាំលា ហៅប៉ុស្តិ៍៧ ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី ដែរគេដឹងថាមានអ្នករត់ការនិងម្ចាស់ឈើឈ្មោះ {ក្របី}ឈ្មោះសឿន ឈ្មោះរិទ្ធ និង ឈ្មោះ ភារម្យ ជាអ្នករត់ការបើកផ្លូវផងដែរ។

សូមបញ្ជាក់ថា រថយន្ត និងឈើមានម្ចាស់ ខាងលើរកសុីដុះស្លែរយូរឆ្នាំមកហើយគេពុំដែរឃើញកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលានោះទេ គឺមិនខុសពីការចុះទៅបង្ក្រាបដាន ឬបង្ក្រាបបានតែស្រមោលតែប៉ុណ្ណោះ។ ទោះបី នាពេលកន្លងទៅមានបទបញ្ជាយ៉ាងមុឺងមាតពីប្រមុខថ្នាក់ដឹកនាំ និងមានការចុះបង្ក្រាបទៅលើមេឈ្មួញធំៗមួយចំនួន តែដោយឡែកសម្រាប់មេឈ្មួញប៉ុន្មាននាក់ខាងលើនេះហាក់ បីដូចជាមានសំណាងល្អជានិច្ច ។

ប្រជាពលរដ្ធ រស់នៅស្រុកពេជ្រចិន្តានិងស្រុកកោះញែក បានគោរពស្នើសុំលោក ហេម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិន​គូរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ ដឹក​ជញ្ជួន​ឈើឆ្លងដែនទៅ​លក់​ នៅប្រទេសវៀតណាមដោយ​សេរី គ្មាន​ការទប់ស្កាត់ ពី​សំណាក់​មេព្រៃ ក៏ដូចជាមន្ត្រីបរិស្ថាននឹងកម្លាំងជំនាញពាក់ព័ន្ធនោះទេ​ ពិសេសមន្ត្រីច្រកទ្វារដាក់ដាំ។​

ជាពិសេសនោះជាសេចក្តីរាយការណ៍មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធន់ធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ។

ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តម ហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតនឹងចាត់វិធានការផ្លូវច្បាប់ទៅលើឈ្មួញទាំងនេះផងទាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកនឹងជាមន្រ្តីគ្រាប់ល្ពៅស្ងោរបៀបនេះនោះទេ។

ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើងខ្ញុំ និងចុះផ្សាយនៅលេខបន្តៗទៀតដើម្បីធ្វើការស្រាវជ្រាវអោយកាន់តែច្បាស់ស្វែងរកការពិត ដែលក្រុមការងាររបស់សារព័ត៌មានយើងខ្ញុំ កំពុងចុះបំពេញភារកិច្ច ស្របតាមក្រមសិលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលយើងខ្ញុំប្រកាន់ភ្ជាប់នូវតម្លៃ វិស័យសារព័ត៌មានទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!