កៀនស្វាយ ខេត្តកណ្តាល៖នៅថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២
កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ចុះល្បាតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នឹងឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ករណី:ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម(កាប់យកម៉ូតូនឹងលួចសកម្ម)កើតហេតុនៅថ្ងៃទី១៦ ខែកក្តដាឆ្នាំ២០២២ នៅវេលាម៉ោង ០១និង៤៥នាទីស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យទាំង៥នាក់រួមមាន..
១.ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២.ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣.ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាដ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៤.ឈ្មោះមាស សុវណ្ណឌឿន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៥.ឈ្មោះអេម សំអាន (ហៅអេម ហៅទុយ ហៅឪ) ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
សម្ភារះបាត់បង់រួមមាន:
១.ម៉ូតូ១គ្រឿងHONDA សេរី២០២២ពណ៍ខ្មៅពាក់ស្លាកកណ្តាល1AM.9973។
២.ម៉ូតូ១គ្រឿងម៉ាកHONDAសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IE.1447។
វត្ថុតាងចាប់យករួមមាន៖
១.កាំបិតបុ័ងតោចំនួន០២
(ភិនភាគ)
.ដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែតទទឹងផ្លែ០៧សង់ទីម៉ែត្រ។
.ដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែត្រ ទទឹងផ្លែ០៧សង់ទីម៉ែត្រ។
២.ម៉ូតូ១គ្រឿងម៉ាក(nex)ពណ៍សលាយក្រហមពាក់ផ្លាកលេខភ្នំពេញ1JK.7269 ភ្នំពេញ។
៣.ម៉ូតូម៉ាកនិច(nex)ពណ៏ខៀវលាយ សផ្លាកលេខ ភ្នំពេញ1JJ.7236។
៤.អាវក្រៅដៃ វែងក្រឡាការ៉ូចំនួន០១។
៥.អាវក្រៅពណ៌ក្រហមដៃវែងចំនួន០១។
៦.ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងពណ៌ទឹកប៊ិក គ្មានស្លាកលេខ។
#សូមរំលឹកថា កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង០១និង២៥នាទី កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿងដែលមានភិនភាគដូចខាងលើពេលនោះកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើយបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍បន្ទាយដែលដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដងបានម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាក់ហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកំពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។
ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុមារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។
ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។
លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការអនុញ្ញាតពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល ដឹកនាំកំលាំងនគរបាលការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកំលាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ធ្វើការងាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។
នៅចំមុខសមត្ថកិច្ចឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស បានឆ្លើយសារភាពថា៖ ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែរធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាក់សេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយះលេខទូសព្ទដៃ មិនដែរជួបគ្នាទេ ម៉ូតូដែរទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៉ីនៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកអោយដាក់នៅមុខផ្ទះ(ចំណែកប្រាក់ថ្លៃទីញម៉ូតូផ្ញើរតាមធនាគារវីង) រួចបានលក់បន្តអោយទៅឈ្មោះ មូល បុនភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃ៉ំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់កាតនិតិវីធី ៕