ខេត្តកណ្តាល៖ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគបាលស្រុកកៀនស្វាយអមដំណើរលោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយនាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តស្លាកែតដែលស្ថិតនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល ដែលមានព្រះអង្គខឹម សុផនចៅអធិការវត្តស្លាកែតនិងជាអនុគណស្រុកកៀនស្វាយ។
ហើយក៍មានការអញ្ចើញចូលរួមពីលោកជាប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកនិងលោកអ៊ូ ឈាងប្រធានគណបក្សស្រុកកៀនស្វាយនិងព្រមទាំងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។
នៅក្នុងឱកាសនោះលោកឡូវ សុខសានមានប្រសាសន៍ថា!ថ្ងៃនេះមន្ត្រីរដ្ឋបាលសាលាស្រុកកៀនស្វាយនិងរូបខ្ញុំបាននាំយកទៀនព្រះវស្សានិងទេយ្យទានមកប្រគេនព្រះសង្ឈដែលគង់ចាំព្រះវស្សាអស់ត្រីមាសដែលមានរយៈបីខែដោយឡែកទៀនព្រះវស្សាត្រូវបានដុតបំភ្លឺរហូតនៅក្នុងព្រះវិហា។
ទីបញ្ចប់លោកអភិបាលសូមព្រះអង្គកោះស្លាកែតជួយថែរក្សានិងសេចក្តីសុខដល់មន្ត្រីរដ្ឋបាលសាលាស្រុកកៀនស្វាយនិងដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកៀនស្វាយជួបតែសេចក្តីសុខ។។