ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២
លោក ហោ គន្ធា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស្វាសធីកា អុិនវេសមិន ឯ.ក និងជាប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបេីកវគ្គសិក្ខាសាលាស្ដីពីៈ ផ្នត់គំនិតលក់កម្រិតខ្ពស់ ជូនបុគ្គលិក និងភ្នាក់ងារលក់គម្រោងអភិវឌ្ឍដីឡូត៍លំហែ “សួនចំការបុរីទេសចរណ៍” ប្រមាណជាង ១០០នាក់ នៅសណ្ឋាគារ ច័ន្ទមណ្ណីមណ្ណីច័ន្ទ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសអង្គសិក្ខាសាលា លោក ហោ គន្ធា បានលេីកឡេីងថា វិស័យអចលនទ្រព្យនៅតែជាអទិភាព ក្នុងការស្វែងរកប្រាក់ចំណូលខ្ពស់ ទោះស្ថិតក្នុងស្ថានភាពការរាតត្បាត នៃជម្ងឺ កូវីដ១៩ ក៏ដោយ ភ្នាក់ងារលក់ ឬ អ្នកលក់ចលនទ្រព្យ គប្បីរៀនរស់ និងបត់បែនតាមកាលៈទេសៈ ព្រមទាំងចេះធ្វើការវិភាគ និងផ្លាស់ប្ដូរការគិត ស្វែងរកតម្រូវនៃការចង់បានរបស់អតិថិជន ដើម្បីឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ន និងអនាគត។
លោក ហោ គន្ធា ថែមទាំងលេីកទឹកចិត្តឱ្យ អ្នកមានបំណងលក់អចលនទ្រព្យចាប់ផ្តើមធ្វើការលក់ឡើងវិញ ព្រមទាំងមានជំនាញលក់ឱ្យពិតប្រាកដ ដេីម្បីកសាងប្រាក់ចំណូលខ្ពស់សម្រាប់ជីវភាព ប្រចាំថ្ងៃ និងប្រចាំខែ។ ហើយ លោក បានសង្កត់ធ្ងន់ថាអ្នកលក់ គប្បីត្រូវយល់ ពីជំនាញលក់ឱ្យច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើការលក់ ១. ត្រូវស្វែងយល់ឱ្យច្បាស់ពីព័ត៌មានផលិតផល ឬសេវាកម្ម ២. ត្រូវចេះធ្វើបទបង្ហាញ ឬ តិចនិចលក់ ៣. ឥរិយាបថលក់ លោកបានបន្ដទៀតថា ជំនាញលក់ ជាចំណុចអទិភាពក្នុងការធ្វើអាជីវកម្ម ដេីម្បីស្វែងរកប្រាក់ចំណូល។
សិក្ខាសាលាប្រមាណជាង ១០០នាក់ មានសេចក្ដីរំភើបរីករាយ ក្រោយពីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីការលក់អចលនទ្រព្យ និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។