ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២
ភ្នំពេញ៖បើតាមការរៀបរាប់របស់អាជីវករដែលលក់ដូរក្នុងផ្សារបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំអោយបានដឹងថា៖«សម្លេង»នៅក្នុងផ្សារសុីធីម៉ល នៅជាន់ខាងលើមានទីតាំងល្បែងភ្នាល់សុីសងគ្រប់ប្រភេទ មួយយ៉ាងធំបើកអោយភ្ញៀវ ក្មេង ចាស់ប្រុសស្រី ក្មេងមិនទាន់គ្រប់អាយុនឹងគ្រប់អាយុ ចូលលេងជារៀងរាល់ថ្ងៃ។
ប្រភពបន្ត៖ល្បែងអស់ទាំងនេះធ្វើអោយក្មេងគេចសាលាមិនចូលរៀន ព្រោះតែល្បែងទាំងនេះ! ហើយ«ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ករណីទាក់ទងនឹងទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក នេត ស៊ីថុន អធិការ ខណ្ឌ៧មករា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលដែលលោកបានដាក់ចុះផងទាន៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!