ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥
0

ប្រជាពលរដ្ឋ៣៤គ្រួសាររស់នៅក្នុងភូមិតេជោអភិវឌ្ឍន៍ស្នើសុំឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជួយរក យុត្តិធម៌ និងដោះលែងតំណាងពួកគាត់ ពីរនាក់ប្ដីប្រពន្ធរឿងជម្លោះដីធ្លី!!!

ប្រជាពលរដ្ឋ៣៤គ្រួសាររស់នៅក្នុងភូមិតេជោអភិវឌ្ឍន៍ស្នើសុំឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជួយរក យុត្តិធម៌ និងដោះលែងតំណាងពួកគាត់ ពីរនាក់ប្ដីប្រពន្ធរឿងជម្លោះដីធ្លី!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃអាទិត្យទី២៤ខែកក្កដាឆ្នាំ២០២២

ខេត្តកំពត ៖ ប្រជាពលរដ្ឋជាកងទ័ពនិងគ្រួសារកងទ័ព និង ប្រជាពលរដ្ឋទាំង៣៤គ្រួសាររស់នៅក្នុង ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលមានវិវាទដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ស្នើសុំឯកឧត្តម ម៉ៅធនិន អភិបាលខេត្តកំពតមេត្តាផ្ដល់កិច្ចអន្តរាគមន៍ទៅសាលាដំបូងខេត្តកំពតក្នុងការជួយស្វែងរកយុត្តិធម៌ជូនឈ្មោះ ស៊ូ វណ្ណារី និង ឈ្មោះមុត សុខគីម ដែលជាតំណាងពួកគាត់ជាគ្រួសារកងទ័ព និងប្រជាពលរដ្ឋ៣៤គ្រួសារ ដោយរងបណ្តឹងដឹងពី មេបញ្ជាការការពារកោះឆ្នេរ ដែលតំណាងដោយឈ្មោះ សុទ្ធ សារឿន មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និងឈ្មោះ ង៉ែត ដារិទ្ធ {នាយរងការិយាល័យប្រតិបត្តិការសឹកនៃមេបញ្ជាការដ្ឋានការពារកោះឆ្នេរ} ឈ្មោះ វណ្ណ ស៊ន {មេបញ្ជាការរងកោះឆ្នេរលេខ៣១}និងឈ្មោះ ឈុំ ផល្លី បានប្ដឹងប្តីប្រពន្ធ២នាក់មាន៖ឈ្មោះ ស៊ូ វណ្ណារី និង ឈ្មោះមុត សុខគីម ដែលជាតំណាងពួកគាត់ជាប្រជាពលរដ្ឋ៣៤គ្រួសារ ដោយមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន តំណាងអោយពួកគាត់។បច្ចុប្បន្នត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី២ខែកក្កដាឆ្នាំ២០២២។

ប្រជាពលរដ្ឋបានប្រាប់បន្តថា តាមពិតអ្នកដែលក្លែងឯកសារសាធារណនិងប្រើប្រាស់ឯកសារសាធារណៈក្លែង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺមានឈ្មោះ ចិន គា ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅកំណើតនៅភូមិធំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងឈ្មោះ មុី ស្រីផល ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសង់ថ្មីផ្លូវលេខ 21BTសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកប្រព្រឹត្តបទល្មើសក្លែងឯកសារសាធារណ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយមានភស្តុតាង ដាក់បន្ទប់ចាក់ស្ដែងចេញជាសាលក្រមព្រហ្មទណ្ឌលេខៈ ៣៧៧ “ឈ១” ក្រ១១ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសទៅលើឈ្មោះ ចិន គា និងឈ្មោះ មុី ស្រីផល ឃុំខ្លួនក្នុងម្នាក់៥ឆ្នាំ(ប្រាំ)ឆ្នាំ ដោយយោងតាមដើមបណ្តឹងឈ្មោះ ស៊ូ វណ្ណារី និង ឈ្មោះមុត សុខគីម ជាជនរងគ្រោះ បានប្តឹងស្ត្រី២នាក់នេះ ពីបទ ឆបោក និងក្លែងបន្លំឯកសារសាធារណៈ និង បទប្រើប្រាស់ឯកសារសាធារណៈក្លែង ។

ប្រជាពលរដ្ឋបានបន្តថា៖ឈ្មោះ ស៊ូ វណ្ណារី និង ឈ្មោះមុត សុខគីម ជាដើមបណ្ដឹងនិងជាជនរងគ្រោះពេលនេះត្រូវគេបានប្ដឹង ពីបទក្លែងហត្តលេខា សម្ដេចតេជោនិងសម្ដេចសខេង ទៅវិញហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតវារឿងអាយុត្តិធម៌សម្រាប់គាត់ណាស់។

ប្រជាពលរដ្ឋបានរៀបរាប់ទាំងហូរទឹកភ្នែកប្រាប់បន្តថា៖ឈ្មោះ ស៊ូ វណ្ណារី និងឈ្មោះ មុតសុគីម ជាមនុស្សដែលមាន លក្ខណៈកិរិយាមាយាទ សីលធម៌ល្អ ហើយជាមនុស្សដែលមានមនុស្សម្នាជាច្រើន ដូចជាថ្នាក់ដឹកនាំកងទ័ព គ្រួសាកងទ័ព ប្រជាពលរដ្ឋនិង មិត្តភ័ក្រផ្សេងៗ គោរពស្រឡាញ់រាប់អានគាំទ្រពួកគាត់ទាំងពីរ។ពួកគាត់ជាមនុស្សដែលមានវ័យចាស់ជរាអាយុ ៧៥ ឆ្នាំទៅហើយតែងតែជួយយកអាសាកូនចៅគ្រួសារកងទ័ព ប្រជាពលរដ្ឋ នៅពេលមានទុក្ខលំបាកឬមានបញ្ហាអ្វី ហើយពួកគាត់ជាមនុស្សល្អនិង ជាអ្នកដឹកនាំល្អ ដែលពួកយើងខ្ញុំស្រលាញ់គោរព គាំទ្រ រាប់អានជាទីបំផុត។

បងប្អូនប្រជាពលរដ្ឋជាកងទ័ពនិងគ្រួសារកងទ័ព និង ប្រជាពលរដ្ឋទាំង៣៤គ្រួសាររស់នៅក្នុង ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពតសំណូមពរស្នើរសូមឲ្យ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាផ្តល់កិច្ចអន្តរាគមន៍ទៅសាលាដំបូងខេត្តកំពតក្នុងការជួយស្វែងរកយុត្តិធម៌ជូនឈ្មោះ ស៊ូ វណ្ណារី និង ឈ្មោះមុត សុខគីម ដែលជាតំណាងពួកគាត់ជាគ្រួសារកងទ័ពនិងប្រជាពលរដ្ឋទាំង៣៤ គ្រួសារកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពត ឱ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ននិងរួចពីបទចាប់ប្រកាន់ ។

អាស្រ័យហេតុនេះសូម ឯកឧត្តមអភិបាលខេត្ត មេត្តាជួយអន្តរាគមន៍និងជួយរកយុត្តិធម៌ជូនប្តីប្រពន្ធទាំង២នាក់ដែលជាតំណាងយើងខ្ញុំជាប្រជាពលរដ្ឋ៣៤គ្រួសារឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ននិងរួចពីបទចោទប្រកាន់តាមនិតិវិធីច្បាប់ដោយក្តីអនុគ្រោះ៕

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!