ខេត្តកំពង់ស្ពឺ÷ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹងនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពថ្វាយជូនព្រះករុណា សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងឥស្សរជនជាន់ខ្ពស់អន្ដរជាតិ ថ្នាក់នាយករដ្ឋមន្ត្រី ដែលនិងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូហ្សូម Zoom meeting ពីសំណាក់ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ ទាំង៣០ និងលោកអធិការ ក្រុង និងស្រុក ទាំង០៨ និងមន្រ្តីនគរបាលជំនាញពាក់ព័ន្ធមួយចំនួនទៀត។
មានមតិណែនាំនិងផ្សព្វផ្សាយផែនការ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួចមក លោកឧត្ដមសេនីយ៍ទោ ស្នងការ បានធ្វើការកត់សម្គាល់និងលេីកទិសដៅដល់គ្រប់ផែនជំនាញ អធិការក្រុង និងស្រុក ត្រូវអនុវត្ដនិងពង្រឹងកិច្ចការងារការពារសន្ដិសុខ សុវត្ថិភាព ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ អោយបានល្អប្រសេីរក្នុងការអញ្ជេីញមានវត្តមានគ្រប់ដំណេីរឆ្លងកាត់ កម្មវិធី នានាដែលជាពិធីផ្លូវការនិងកិច្ចការផ្សេងៗទៀត៕