ចេញផ្សាយថ្ងៃ សុក្រ ទី២៩ខែកក្កដា ឆ្នាំ២០២២
ភ្នំពេញ៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងបានដឹងថា៖«រាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍នឹងភ័យខ្លាចជាខ្លាំងដោយសារនៅក្នុងមូនដ្ឋានសំបូរទៅដោយល្បែងសុីសងខុសច្បាប់ ជាក់ស្តែងដូចជាទីតាំងបើក[ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗ ]ដុះស្លែរមួយកន្លែងនៅផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនមិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ណាចុះបង្ក្រាបឡើយ»។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ ត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ចំណុចនោះ?»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក យិន សាន អធិការខណ្ឌចំការមន
លោក ថេង សុថុល អភិបាលខណ្ឌចំការមន
លោក ឧត្ដមសេនីយ៍ឯក ស ថេត នឹងឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ផងទាន៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគណ!!!