ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយ ពីលោក ផាន់ ងួនឈៀង ជាម្ចាស់ក្រុមហ៊ុនចែកចាយគ្រឿងចក្រ ជម្ពូវ័ន នូវអង្ករផ្កាខ្ញីចំនួន ២០ តោន គិតជាប្រាក់ចំនួន ១0.000 ដុល្លារគត់ ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសម្រាប់បម្រើក្នុងការងារមនុស្សធម៌ កាកបាទក្រហមកម្ពជា និងប្រជាពលរដ្ឋក្រីក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះដែរលោកអភិបាលខណ្ឌ ហែម ដារិទ្ធ សូមថ្លែងអំណរគុណ និងសូមជូនពរដល់លោក ផាន់ ងួនឈៀង ទទួលបាននូវ សុខភាពល្អបរិបូណ៌ ជោគជ័យ ក្នុងការប្រកបអាជីវកម្ម និងជៀសផុតពីជំងឺកូវីត- ១៩និង រងចាំទទួលស្វាគមន៍ជានិច្ចនៅទឹកចិត្តបងប្អូនសប្បុរសជនទាំងឡាយដែលមានបំណងចង់ជួយរដ្ឋបាលខណ្ឌរបស់លោកដើម្បីយកទៅជួយជនងាយរងគ្រោះ ជនទីទល័ក្រ អង្គការសមាគមន៍នានា។ល។ដែលឋិតក្នុងមូលដ្ឋានរបស់លោក។