ខេត្តកំពត ៖ ថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ ២០២២
តាមប្រភពអោយដឹងថា មានទីតាំងល្បែងសុីសងប្រជល់មាន់នឹងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិនៅក្នុងភូមិ១ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក ទុលនិងមុខអតីតផ្សារឃ្លាំងរំសេវដែលមានផ្លូវចូលអែបផ្ទះមួយមានយីហោវីង (គង់ សំអឿន)។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបាននិយាយថា៖«តើលោកមេប៉ុស្តិ៍ទឹកល្អក៣ កំពង់ធ្វើអ្វី?បានជាបណ្តើតបណ្តោយអោយឈ្មោះ សាល នេះបើកសៃវៀនប្រជល់មាន់នឹងអាប៉ោង លេងបានរលូនបែបនេះឬក៏លោកមេប៉ុស្តិ៍និងសមត្ថកិច្ចមូនដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់សៃវៀនទេដឹងបានជា សម្ងំធ្វើមិនដឹងមិនលឺយ៉ាងនេះ»។
ប្រភពដាក់ការសង្ស័យថា «បើគ្មានការបើកភ្លើងខៀវអោយនោះទេក៏ឈ្មោះសាលនេះមិនអាច ប្រមូលអ្នកញៀនល្បែងសុីសងខុសច្បាប់ទាំងនោះមកលេងបានដែរ ។ព្រោះថាល្បែងស៊ីសងគ្រប់ប្រភេទនេះហើយដែលជាដើមចម បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម»។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ដែលមានម្ចាស់សៃវៀនឈ្មោះលោក សាល ខាងលើនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់លោក អធិការខណ្ឌទួលគោក លោកអភិបាលខណ្ឌទួលគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនឹង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសមីខ្លួន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោង១.១៩PM អង្គភាពយើងខ្ញុំបានខលទៅរាយការណ៍លោកមេប៉ុស្តិ៍ទឹកល្អក៣លោកឆ្លើយថា«ចាំអោយគេចុះពិនិត្យ»តែកន្លងមកទីតាំងខាងលើនៅដំណើរកាបានដដែលលុះដល់ថ្ងៃទី២៩អង្គភាពយើងបានរាយការណ៍តាមតេឡេក្រាមលោកអត់ចូលមើលនៅព្រឹកថ្ងៃទី៣០បានខលតាមរយះតេឡេក្រាមចូលតែលោកមិនលើក។