ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ —
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្នុងបេសកកម្មអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី អញ្ជើញលើកទឹកចិត្តក្រុមបាល់បោះជិះរទេះកម្ពុជាដោយផ្ទាល់ ក្នុងការប្រកួតនៅពហុកីឡដ្ឋានមួយក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ក្នុងការប្រកួតនាព្រឹកនេះ សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥ ប៉ុន្តែក្រុមបាល់បោះជិះរទេះ បុរសកម្ពុជា បានចាញ់ក្រុមថៃ ក្នុងលទ្ធផល ៤-១៦ពិន្ទុ។