ចេញផ្សាយថ្ងៃ អង្គារ ទី២ខែសីហា ឆ្នាំ២០២២
ភ្នំពេញ៖តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងបានដឹងថា៖«រាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍នឹងភ័យខ្លាចជាខ្លាំងដោយសារនៅក្នុងមូនដ្ឋានសំបូរទៅដោយល្បែងសុីសងខុសច្បាប់ ជាក់ស្តែងដូចជាទីតាំងបើក(ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗ)ដុះស្លែរនៅផ្លូវលេខ៤៦៦នឹងផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនមានភ្ញៀវចូលលេងយ៉ាងគគ្រឹកគគ្រេងមិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ណាចុះបង្ក្រាបឡើយ»។
ពលរដ្ឋដាក់ការសង្ស័ថា ប្រហែលសមត្ថកិច្ចក្នុងមូលរដ្ឋានជាប់កែវស្អិត របស់ម្ចាស់ទីតាំងអស់ហើយទេដឹង បានជាស្អិតជាប់មិនអាចមកបង្រ្កាបល្បែងសុីសងខុសច្បាប់ទាំងនេះ?។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់ លោក គៀង ល័ក្ស អភិបាលខណ្ឌចំការមនឡើងថ្មី
លោក ឧត្ដមសេនីយ៍ឯក ស ថេត នឹងឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ផងទាន៕(នៅមានត)
សូមពញ្ជាក់ថា ទាំងអស់ខាងលើនេះគឺជា សំដីរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុន្នោះ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគណ!!!