ចេញផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២
រតនគីរី៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងភ្នាល់ល្បែងសុីសងប្រជល់មានអនឡាញ ដែលជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ផុតកំណត់ ក្នុងភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ
កំពង់បើកលេងយ៉ាងគគ្រឹកគគ្រេង ភ្នាល់ក្នុងមួយគូរៗខ្ទង់លានរៀនតែម្តង ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្ដំរបស់ម្ចាស់បនល្បែងហើយមើលទៅ បានជាព្រឹលភ្នែកមើលមិនឃើញទីតាំងល្បែងសុីសងខុសច្បាប់ទាំងនេះទាល់តែសោះ?។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ។ដូចនេះ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់ លោក ហុង គឹមសេង អធិការស្រុកអូរជុំ លោក ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការខេត្តនឹងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីមេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ផងទាន៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគណ!!!