ចេញផ្សាយថ្ងៃទី៥ខែសីហាឆ្នាំ២០២២
(ព្រៃវែង)៖ប្រជាពលរដ្ឋ មានការ រិះគន់ ថា សមត្ថកិច្ចក្នុងមូលដ្ឋានរបស់គាត់ មិនមានចំណាត់ការទៅលើទីតាំងបនល្បែងសុីសងខុសច្បាប់នោះទេព្រោះខ្លាចអំណាចម្ចាស់បើកបនល្បែងទាំងនេះ ទោះបីជាក្រុមអ្នកលេងល្បែងនាំគ្នាលេងសប្បាយហោកញ្ច្រៀវយ៉ាងណាក៏មិន រំខាន ដល់ត្រចៀកសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា!«ពួកគាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលៗ»។
ប្រភពបានន្ថែមថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរ ដល់លោក វរសេនីយ៍ទោ មុំ សារុំ អធិការស្រុក លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តនឹងឯកឧត្ដម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង
មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕(នៅមានត)
សូមរំលឹកផងដែរថា កណីល្បែសុីសងខាងលើ អង្គភាពយើងខ្ញុំបានរាយការណ៍ជូនលោកអធិការស្រុក តាមរយះប្រព័ន្ធតេលេក្រាម តែលោក ចូលមើលហើយមិនឆ្លើយតប។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!