ចេញផ្សាយថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ២០២២
ស្វាយរៀង៖ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ ថា ហេតុអ្វីបានជាសមត្ថកិច្ចក្នុងមូលដ្ឋាននិងលោក កែន រិទ្ធី អធិការក្រុងស្វាយរៀង មិនបង្រ្កាបទីតាំងប្រជល់មាន់អនឡាញ របស់ឈ្មោះ ហៀង ស្ថិតនៅតាម បណ្តោយផ្លូវ៣១៩ ក្នុងសង្កាត់ព្រៃឆ្លាក់និងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឬមួយឈ្មោះ ហៀង នេះមានខ្សែធំ ខ្នងក្រាស់ធ្វើអោយលោកអធិការមិនហ៊ានប៉ះពាល់?។
ប្រជាពលរដ្ឋបានបន្តទៀតថា!«ពួកគាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ
ដឹងហើយថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរដល់លោក វរសេនីយ៍ទោ កែនរិទ្ធី អធិការក្រុងស្វាយរៀងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕(នៅមានត)
សូមរំលឹកផងដែរថា កាលពីល្ងាចថ្ងៃពុធទី២០ខែកក្កដាឆ្នាំ២០២២ អង្គភាពយើងខ្ញុំបានរាយការជូនលោក កែន រិទ្ធី អធិការក្រុងតាមរយះទូរសព្ទ័លោកបានឆ្លើយថា«ចាំលោកអោយកម្លាំងទៅមើល»នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះបានរាយការជូនលោកតាមប្រពន្ធ័តេឡេក្រាមម្តងទៀត លោកចូលមើលហើយមិនឆ្លើតបហើយលុបរូបថតលោកដែលតាំងលើតេឡេក្រាមចេញផងដែរ។ តែរហូតមកដល់ពេលនេះទីតាំងទាំងនោះនៅតែបន្តបើកលេងដដែល។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!