ចេញផ្សាយថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០២២
ស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា នៅក្នុងស្រុករំដួលសំបូរទៅដោយទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញដែលជ្រកក្រោមអាជ្ញាបណ្ណ័ឆ្នោតឡូតូជាច្រើនកន្លែង ជាក់ស្តែងដូចជានៅតាមបណ្តោយផ្លូវលេខ៣១៣៤ ដែលឆ្ពោះទៅច្រកព្រំដែនអន្តរជាតិបុសមន មានច្រើនផងដែរ ដូចជានៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ទុលមុខផ្ទះ(អុី ហ្សូន អេកប្រេស ភ្នាក់ងារឃុំបុសមន)ជាដើមមិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ណាម្នាក់ធ្វើការបង្រ្កាបឡើយ។
ប្រជាពលរដ្ឋបានបន្តទៀតថា!«ពួកគាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ
ដឹងហើយថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសុំស្នើអោយលោក មាស ធួក អធិការស្រុករំដួល លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!