ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២
ភ្នំពេញ៖មហាជនបានលើកយកពាក្យចាស់បុរាណ្យមកនិយាយថា មនុស្សដេកលក់ស្រួលដាស់ ពិបាកណាស់ដាស់មនុស្សធ្វើពុតជាដេក។ប្រជាពលរដ្ឋ លើកឡើងដូចនេះព្រោះថាកន្លងមកបានឃើញសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយអំពីទីតាំងល្បែងសុីសងខុសច្បាប់ បើកលេង(ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗ)ដុះស្លែរនៅផ្លូវលេខ៤៦៦នឹងផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន តែមកដល់ពេលនេះទីតាំងទាំងនោះនៅតែបន្តបើកបានយ៉ាងរលូនដដែល។
ពលរដ្ឋដាក់ការសង្ស័ថា ប្រហែលសមត្ថកិច្ចក្នុងមូលរដ្ឋានជាប់កែវស្អិត ភ្នែករបស់ម្ចាស់ទីតាំងអស់ហើយទេដឹង បានជាមើលអត់ឃើញទីតាំងបនល្បែងក៏ដូចជាកាចុះផ្សាយជូនដំណឹងរបស់អង្គភាពសារព័ត៌មាននានាបែបនេះ?។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។
ជំុវិញករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់ លោក គៀង ល័ក្ស អភិបាលខណ្ឌចំការមនថ្មី
លោក ឧត្ដមសេនីយ៍ឯក ស ថេត នឹងឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ផងទាន៕(នៅមានត)
សូមពញ្ជាក់ថា ទាំងអស់ខាងលើនេះគឺជា ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុន្នោះ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគណ!!!