ចេញផ្សាយថ្ងៃចន្ទទី៨ខែសីហាឆ្នាំ២០២២
ខេត្តស្វាយរៀង ៖ ល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់អនឡាញ តាមកញ្ចក់ទូរទស្សន៍ នៅម្តុំអធិការស្រុក និង សាលាស្រុកចន្ទ្រា ស្ថិតក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ កំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅផ្ទះតារាងបាល់ទះ នៅមិនឆ្ងាយពីកន្លែងអធិការស្រុកនិងសាលាស្រុកចន្រ្ទាប្រហែល២០០ម៉ែត្រ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងតែម្តង ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។ ល។
ប្រភពបានបន្តថា ទីតាំងជល់មាន់ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់ឈ្នះមួយគួរ ៗ រាប់លាន រៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះ ធ្វើឲ្យបង្កបញ្ហាដល់គ្រួសារ។
ករណីខាងលើនេះប្រជាពលរដ្ឋគ្រប់ស្នើសុំដល់លោក ជិន សុភឿន អធិការស្រុកចន្រ្ទា នឹងលោក អភិបាលស្រុកចន្ទ្រា លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕