ថ្ងៃអង្គារទី៩ខែសីហាឆ្នាំ២០២២
តាមប្រពពីប្រជាពលរដ្ឋច្បាស់ការមួយបានប្រាប់អង្គភាពសារព័ត៌មានយើងអោយបានដឹងថា មានក្រុមហ៊ុនមួយឈ្មោះ(រិទ្ធី ជានិច្ច)ថៅកែឈ្មោះហៀងនឹងមេកាម្នាក់ឈ្មោះ ដា ហៅ០២ កំពង់តែដើរដាក់ទីតាំងល្បែងសុីសងអនឡាញតាមកញ្ចក់ទូរទស្សន៍ ដែលជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូ គ្រុបស្រុកក្នុងខេត្តស្វាយរៀង។
ប្រភពបន្តទៀតថា ជាក់ស្តែងដូចជានៅសង្កាត់ព្រៃឆ្លាក់នឹងសង្កាត់ចេកជាដើម ព្រមទាំងនៅក្នុងស្រុកផ្សេងៗទៀតជាច្រើន។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាលោកហៀងនឹងឈ្មោះដាហៅ០២នេះមានខ្នងអាងខ្សែធំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានសំងំស្ងៀមមិនហ៊ានបង្រ្កាបបែបនេះ?។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើមហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។
ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាចាត់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងសុីសង អនឡាញជល់មាន់ តាមកញ្ចក់ទូរទស្សន៍របស់ក្រុមហ៊ុនរិទ្ធីជានិច្ច ដែលមានថៅកែឈ្មោះ ហៀង ខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕