ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន =>កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល=>កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​=>សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥
0

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្សស៊ើបអង្កេត ករណី បង្ក្រាបល្បែងជល់មាន់អនឡាញនៅ​ខេត្តកំពង់ធំ​ដែល​បណ្ដាលឱ្យមនុស្សស្លាប់

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្សស៊ើបអង្កេត ករណី បង្ក្រាបល្បែងជល់មាន់អនឡាញនៅ​ខេត្តកំពង់ធំ​ដែល​បណ្ដាលឱ្យមនុស្សស្លាប់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជាបន្ទាន់ ដល់មន្រ្តីកងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ធំ ដែលជាប់សង្ស័យករណីធ្វើឱ្យប្រជាពលរដ្ឋម្នាក់ដែលរស់នៅកំពង់ធំ បានស្លាប់ ក្រោយមន្រ្តីអាវុធហត្ថចុះអនុវត្តលើបទល្មើសជល់មាន់ តាមអនឡាញកាលពីប៉ុន្មានថ្ងៃមុននោះ។

តាមរយៈសារសំឡេង ដែលគេ​ទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវផ្អាកការងារ​ចំពោះ​មន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីដែលជាប់សង្ស័យធ្វើឲ្យមនុស្សស្លាប់ជាបណ្តោះអាសន្ន ហើយ​ឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ខណៈករណីនេះ​ ឯកឧត្តម​ក៏បាន​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ​ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រី​អនុវត្តន៍ច្បាប់ ​ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារ​មន្ត្រី​អនុវត្តន៍​ច្បាប់មែនោះ​ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។

សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីកន្លងទៅ ដោយ​លើកឡើងថា ​មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាប​បទល្មើសល្បែង​ជល់មាន់​តាម​អនឡាញមួយ ​ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា​ បណ្តាលមកពីកម្លាំងអាវុធហត្ថ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!