ចេញផ្សាយថ្ងៃពុធទី១០ខែសីហាឆ្នាំ២០២២
កណ្តាល៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់អនឡាញ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល កំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ទីតាំងខាងលើកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងតែម្តង ហើយក៏កំពុងធ្វើអោយប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។ ល។
ប្រភពបានបន្តថា ទីតាំងជល់មាន់អនឡាញ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់ឈ្នះ រាប់លាន រៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះ ធ្វើឲ្យបង្កបញ្ហាដល់គ្រួសារ។
ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលនឹងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕