ភ្នំពេញ៖នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៌ ពេន យុត ត្រូវជាមាតាបង្កើតរបស់ លោកជំទាវ ទេព រង្សី ដែល បានទទួលមរណភាពនៅថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាវេលាម៉ោង ០៩.១៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
គណៈនោះដែរលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនៅការចូលរួមសោគស្តាយជាខ្លាំងជាមួយលោកជំទាវ ទេព រង្សី ដែលបានបាត់បង់មាតានាពេលនេះ ឯកឧត្ដមបានប បានបួងសួង សូមឲ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៌ ពេន យុត បានទៅកាន់ សុកតិភព ដែលជាទីបរមសុខផងដែរ៕