ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី១១ខែសីហាឆ្នាំ២០២២
ស្វាយរៀង៖ប្រជាពលរដ្ឋបានអោយដឹងថា ល្បែងសុីសងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀងទីតាំងជាប់ផ្លូវ១៣កែងផ្លូវ៣២៤ កំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
ទីតាំងខាងលើ ក៏កំពុងធ្វើអោយប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់ទាំងនេះឯង ។
ប្រភពបានបន្តថា ទីតាំងជល់មាន់អនឡាញ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ អ្នកខ្លះចាញ់អស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះអាចបង្កបញ្ហាដល់គ្រួសារទៀតក៏មាន។
ពាក់ព័នករណីល្បែងសុីសងខាងលើបងប្អូនប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីឯក សំ សំអុល អធិការស្រុករមាសហែកនឹងលោក ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀងមេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។
សូមរំលឹកថាទីតាំងល្បែងសុីសងខាងលើនេះធ្លាប់មានអង្គភាពផ្សេងធ្វើការផ្សាយបន្តផ្ទាល់ម្តងរួចមកហើយតែទីតាំងនេះនៅបើលេងបានយ៉ាងរលូនមិនមានការំខានពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានឡើយ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕