ចេញផ្សាយថ្ងៃសុក្រទី១២ខែសីហា ឆ្នាំ២០២២
ខេត្តកំពង់ចាម÷ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរខេត្តកំពង់ចាមមាន ទីតាំងល្បែងសុីសងភ្នាល់មាន់ជល់អនឡាញ តាមកញ្ចក់ទូរទស្សន៍ ដែលជ្រោកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូរីកដុះដាលដូចផ្សិត កំពុងតែបើកលេងជារៀងរាល់ថ្ងៃ មិនដែលឃើញមន្រ្តីពាក់ពន្ធ័ណាម្នាក់មកធ្វើការបង្រ្កាបសោះ ទុកអោយក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូនហើយក៏កំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
ប្រភពបន្ត តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងអស់នេះ។
ជាក់ស្តែងដូចជាទីតាំងមួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយសាតែអាជ្ញាធរ ធ្វើមិនដឹងមិនឮបែបនេះឯង។
បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញ ទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវត្រហុឹងអឺងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ។
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕