ចេញផ្សាយថ្ងៃសៅរ៍ទី១៣ខែសីហាឆ្នាំ២០២២
ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋមានការអស់សង្ឃឹមនឹងសមត្ថកិច្ចមូលរដ្ឋានដែលមិនបង្ត្រាបទីតាំងល្បែងសុីសងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅក្នុងភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដ្ដុង្គ ដែលកំពុងបេីកដំណេីរ ការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង នឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារ សិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។
ប្រភពបានបន្តថា ទីតាំងជល់មាន់អនឡាញ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់ឈ្នះ រាប់លាន រៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះអាចបង្កបញ្ហាដល់គ្រួសារទៀតក៏មាន។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក ខឹម សាម៉ុនអធិការស្រុកឧដ្តុង្គនឹងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕