ភ្នំពេញ៖ថ្ងៃសៅរ៍ទ១៣ខែសីហាឆ្នាំ២០២២
មប្រជាពលរដ្ឋ
លើកឡើងថា រាលថ្ងៃពួកគាត់រស់នៅដោយមានការភ័យខ្លាចជាខ្លាំងព្រោះនៅក្នុងសង្កាត់ ខណ្ឌ របស់គាត់សំបូរទៅដោយល្បែងសុីសងខុសច្បាប់ជាច្រើនដូចជាណេត ភ្នាល់ចាក់បាល់ មាន់អនឡាញនឹងល្បែងជាច្រើន។ល។
ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងខុសច្បាប់ពីរនេះ បើកលេង(ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗ)ដុះស្លែរជាយូរមកហើយ គឺស្ថិតនៅតាមផ្លូវលេខ៤៦៦នឹងផ្លូវលេខ៤៧៤ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ជាដើម មិនដែលឃើញមន្រ្តីមូលដ្ឋានណាម្នាក់ចុះមកបង្រ្កាបឡើយ។
ពលរដ្ឋដាក់ការសង្ស័ថា ប្រហែលមន្រ្តីពាក់ពាន្ធ័ក្នុងមូលរដ្ឋានបានទទួល លាភសក្ការៈ ប្រចាំខែរបស់ម្ចាស់បនល្បែងអស់ហើយទេដឹង បានជាមើលអត់ឃើញទីតាំងល្បែងអស់ទាំងនេះ?។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ តើត្រង់ណាទៅដែលហៅថា ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចនោះ?»។
ជំុវិញករណីខាងលើនេះប្រជាពលរដ្ឋសង្ឃឹមនិងស្នើសុំ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនថ្មីលោកនឹងបញ្ចេញស្នាដៃជាក់ជាមិនខាន ជាងនេះទៅទៀតបងប្អូនប្រជាពលរដ្ឋសំណូមពរដល់
លោក ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញនឹងឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងនិងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី សង្កាត់ ខណ្ឌ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?៕(នៅមានត)
សូមពញ្ជាក់ថា ទាំងអស់ខាងលើនេះគឺជា ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុន្នោះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕