រតនគិរី៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង ០៩:៣០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានដឹកនាំលោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ កម្លាំងចំណុះស្នងការដ្ឋាន និងអមដំណើដោយអធិការនគរបាលក្រុងបានលុង បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចុះទៅសួរសុខទុក្ខដល់និវត្តន៍ជន ដែលអតីតជាមន្ត្រីនគរបាលចំនួន៧នាក់ កំពុងសម្រាកព្យាបាលជម្ងឺនៅតាមផ្ទះក្នុងនោះមាន
១-លោក ប្រិញ ច្រម, ២-លោក ម៉ៅ ផាត, ៣-លោក ឈាន យួម, ៤-លោក លី សំអុល, ៥-លោក សាំង ប៊ុនលឿ, ៦-លោក សុខ ផុន, ៧- លោកស្រី ណយ ដោយក្នុងម្នាក់ទទួលបានការឧបត្ថម្ភមាន អង្ករ៥០Kg, ត្រីខ០១កេះ, មី០១កេះ និងថវិកាមួយចំនួន។
ក្នុដំណើចុះសួរសុខទុក្ខនេះលោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងពីគុណបំណាច់អតីតមន្ត្រីនគរបាលចំពោះអង្កភាពក៏ដូចជាសង្គមជាតិ ព្រមទាំងបានជូនពរដល់និវត្តន៍ទាំង៧រូបអោយឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញផងដែរ ពិធីសួរសុខទុក្ខនេះប្រព្រឹត្តទៅប្រកបដោយភាពស្និតស្នាល។