ថ្ងៃ អង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២
កំពង់ស្ពឺ៖ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងភូមិឃុំស្រុកមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ដែរកំពុងបើកលេងនៅតាមបណ្ដោយផ្លូវលេខ១៣០ ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ប្រហែលជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងស្រុកណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់បង្រ្កាបបែបនេះ។
ប្រភពដដែលបានបង្ហើបប្រាប់ឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញ ទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ? ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ខាងលើនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.របស់ពួកគាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរមានសមត្ថកិច្ច មិនមានចំណាត់ការបង្ក្រាប ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន។
ពាក់ពាន្ធ័ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ នេះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕