ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សមាគមមិត្តដើម្បីមិត្ត បាននាំយកថវិកាចំនួន១០លានរៀល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីទិញវ៉ាក់សាំងចាក់ការពារជម្ងឺ(កូវីដ១៩)។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអគុណចំពោះសមាគមមិត្តដើម្បីមិត្ត ដែលបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងចាក់ការពារជំងឺ(កូវីដ១៩)
ទង្វើរនិងសកម្មភាពមនុស្សធម៌ របស់សមាគមមិត្តដើម្បីមិត្តនៅពេលនេះ គឺពិតជាសបញ្ជាក់ឲ្យឃើញពីសទ្ធាជ្រះថ្លា ជាវប្បធម៌ជួយគ្នាក្នុងគ្រាលំបាក និងបានបង្ហាញពីគាំទ្រយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្មើម ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទូទៅដែលកំពុងតែត្រូវការជាចាំបាច់បំផុត នូវវ៉ាក់សាំងការពារជំងឺ(កូវីដ១៩) ហើយការជួយឧបត្ថម្ភនេះគឺពិតជាមានតម្លៃធំធេងណាស់ ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជាទាំងមូល។
(គេហទំពរ័ រដ្ឋាអភិវឌ្ឍន៍ ញូយ៏) យើងនាំគ្នា ការពារ ពីជំងឺឆ្លង កូវីត19។