ថ្ងៃសៅរ៍ទី២០ខែសីហាឆ្នាំ២០២២
ខេត្តព្រៃវែង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា រាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍ជាខ្លាំងពី សុខសុវត្ថិភាពនៅក្នុងភូមិ ឃុំ ដោយទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ មិនដែលឃើញសមត្ថកិច្ចពាក់ពន្ធ័ ចុះបង្រ្កាប់ឡើយ។
ជាក់ស្តែងទីតាំងពីរកន្លែងក្នុងភូមិប្រធាតុនឹងភូមិខ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែកឃើញមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង។ យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ខាងលើនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.របស់ពួកគាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរមានសមត្ថកិច្ច មិនមានចំណាត់ការបង្ក្រាប ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង ដែលស្ថិតនៅក្នុងតំបន់របស់ខ្លួន។
ពាក់ពាន្ធ័ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!