ចេញផ្សាយថ្ងៃសៅរ៍ទី២០ ខែសីហាឆ្នាំ២០២២
ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ នៅក្នុងភូមិបុសខ្នុរនឹងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានអោយអ្នកសារព័ត៌មានយើងដឹងថា រៀងរាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍ជាខ្លាំងពី សុខសុវត្ថិភាពរបស់ពួកគាត់
ដោយក្នុងមូលដ្ឋានគាត់មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡញ បើកអោយភ្ញៀវចូលលេងបានយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើមិនដឹងមិនឮសំងំស្ងៀមមិនបង្រ្កាប។
ប្រជាពលរដ្ឋបន្តទៀតថា៖«ជារៀងរាល់ថ្ងៃឃើញតែមនុស្សចូលលេងល្បែងសុីសងប្រជល់មាន់អនឡាញនេះ ចាប់ពី២០ទៅ៣០នាក់ក្នុងមួយកន្លែងៗ ជាក់ស្តែងនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ នេះទីតាំងទាំង៤ក្នុងឃុំបុសខ្នុរ ស្រុកចំការលើឃើញថាមានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងដ៏ដែលហាក់បីដូចជាប្រទេសគ្មានច្បាប់អញ្ចឹង!។
ប្រភពដាក់ការសង្ឃសៃថា! ល្បែងសុីសងខុសច្បាប់បើកលេងគគ្រឹកគគ្រេងបែបនេះបែជាអាជ្ជាធរដែលមានសមត្ថកិច្ចបណ្តែតបណ្តោយមិនមានការទប់ស្កាត់នឹងបង្ក្រាបប្រហែលជាឆ្នាំងបាយឬក៍ជា ប្រាក់បៀវត្ស ប្រចាំខែរបស់គាត់ក៏មិនដឹង?។
ប្រភពបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក ប៉ែនទៀងចំរើន អធិការស្រុកចំការលើ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនឹង ឯកឧត្ដម អ៊ុន ចាន់ដាភិបាលនៃគណអភិបាលខេត្តកំពង់ចាមដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដាក់ចុះដោយក្រសួងមហាផ្ទៃ៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!