ខេត្តកណ្ដាល ៖ នាថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
សមត្ថកិច្ចនគរបាលស្រុកល្វាឯម បានឃាត់ខ្លួនស្ដ្រីម្នាក់ ករណីលក់ឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះលក់កាហ្វេឈ្មោះ ជា ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ស្ដ្រីសង្ស័យឈ្មោះ អេង ស្រីតូច (ហៅឆយី)អាយុ២៨ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងរួមមាន៖
១. ទូរស័ព្ទដៃម៉ាក OPPO A5ពណ៌ស ចំនួន០១គ្រឿង។
២. ប្រាក់រៀលចំនួន៦៧៤០០៛(ប្រាំមួយមុឺនប្រាំពីរពាន់បួនរយរៀល)។
៣. កាបូបស្ពាយពណ៌ខ្មៅចំនួន០១។
៤. ប៊ិចចំនួន០២ ពណ៌ក្រហម០១ ពណ៌ខៀវ០១។
៥. បន្ទាត់ចំនួន០១។
៦. ក្រដាស់តូចៗពណ៌សមួយចំនួន។
៧. ក្រដាស់កត់ឆ្នោតវៀតណាមចំនួន០២សន្លឹក។
បើតាមសមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានថា កម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះ អេង ស្រីតូច (ហៅឆយី) កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាម ខុសច្បាប់នៅក្នុងផ្ទះ លក់កាហ្វេក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។
ភ្លាមនោះ កម្លាំងជំនាញក៍បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនស្ដ្រីរូបនោះ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនីតិវិធី ៕
(គេហទំពរ័ រដ្ឋអភិវឌ្ឍន៍ ញូយ៏)
«ល្បែងស៊ីសងគឺជាទង្វើរមួយខុសនឹងច្បាប់ សូមជៀសវាងទាំងអស់គ្នា»