ចេញផ្សាយថ្ងៃអាទិត្យទី២១ ខែសីហាឆ្នាំ២០២២
ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ នៅរស់នៅក្នុងភូមិដូនជី ឃុំជ្រៃវៀង ស្រុកព្រៃឈ ខេត្តកំពង់ចាម បានអោយអ្នកសារព័ត៌មានយើងដឹងថា រៀងរាល់ថ្ងៃគាត់មានការព្រួយបារម្មណ៍ជាខ្លាំងពី សុខសុវត្ថិភាពរបស់ពួកគាត់
ដោយក្នុងមូលដ្ឋានគាត់មានទីតាំងល្បែងសុីសងប្រជល់មាន់អនឡញ បើកអោយភ្ញៀវចូលលេងបានយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានធ្វើមិនដឹងមិនឮសំងំស្ងៀមមិនបង្រ្កាប។
ជាក់ស្តែងដូចជានៅក្នុងហាងកាហ្វេដែលមានស្លាកយីហោឈ្មោះ(ហ្សា កាហ្វេ នីហ្សាលក់អាហាពេលព្រឹក) នៅជាប់និងហាង ស៊ាង ពៅ មានលក់ដែកម៉ាកវី ស្ថិត ក្នុងភូមិដូនជី ឃុំជ្រៃវៀន ខេត្តកំពង់ចាម បានបង្កប់ល្បែងសុីសងខុសច្បាបបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ជ្រកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូបើកអោយភ្ញៀវចូលលេងយ៉ាងសប្បាយ។
ប្រភពដាក់ការ សង្ស័យ ថា! ល្បែងសុីសងខុសច្បាប់បើកលេងគគ្រឹកគគ្រេងបែបនេះបែជាអាជ្ជាធរដែលមានសមត្ថកិច្ចបណ្តែតបណ្តោយមិនមានការទប់ស្កាត់នឹងបង្ក្រាបប្រហែលជាឆ្នាំងបាយឬក៍ជា ប្រាក់បៀវត្ស ប្រចាំខែរបស់គាត់ក៏មិនដឹង?។
ប្រភពបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ក្នុងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនឹង ឯកឧត្ដម អ៊ុន ចាន់ដាភិបាលនៃគណអភិបាលខេត្តកំពង់ចាមដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដាក់ចុះដោយក្រសួងមហាផ្ទៃ៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!