ទាន់ហេតុការណ៍
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ
0

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ឆ្នាំង ÷ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការពីអង្គការទស្សន:ពិភពលោក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងពិគ្រោះយោបល់លើការអនុវត្តគម្រោងគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ និងមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរស្ថាប័នពាក់ព័ន្ធ តំណាងអង្គការទស្សនៈពិភព ព្រមទាំងលោក លោកស្រីមកពីមូលដ្ឋានស្រុក ឃុំគោលដៅសរុប១០២នាក់ ។

មានប្រសាសន៍បើកក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាគម្រោងកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រគឺជាគម្រោងសាកល្បងមួយដែលផ្តោតលើការលើកស្ទួយជីវភាពគ្រួសារក្រីក្រ១៥៧២គ្រួសារនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនិងស្រុករវៀង ខេត្តព្រះវិហារ ដោយឡែកស្រុកទឹកផុសមាន៧៦០គ្រួសារ ដែលកំពុងទទួលផលពីគម្រោងដោយផ្ទាល់ក្នុងនោះចំនួន៣៩៩គ្រួសារស្ថិតក្នុងទ្រព្យសកម្មនិង៣៦១គ្រួសារស្ថិតក្នងក្រុមទទូលបានការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែនិងដើមទុន ។

លោកអភិបាលរងខេត្ត គូសបញ្ជាក់បន្ថែមថា អង្គការក្រៅរដ្ឋាភិបាលគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិជួយគាំទ្រ ថ្មីៗនេះរាជរដ្ធាភិបាលបានដាក់ចេញនូវច្បាប់សហគមន៍និងអង្កការមិនមែនរដ្ធាភិបាលដើម្បីបង្កើនបរិយាកាសនៃភាពជាដៃគូរប្រកបដោយ សុដុមណីយកម្ម ជាក់ស្តែងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦បន្តជំរុញភាពជាដៃគូរប្រកបដោយ បរិយាបន្ន ដើម្បីកៀរគធនធានហិរញ្ញប្បទានពីគ្រប់ប្រភពយកមកបំរើអោយការខិតខំប្រឹងប្រែងលើគោលដៅអភិវឌ្ឍន៍ ។

ឯកឧត្តមមានប្រសាសន៍បន្តថា ដូច្នេះដើម្បីរក្សាបាននូវនិរន្តរភាពនិងធានាបានសម្រេចគោលដៅគម្រោងជាប្រយោជន៍ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រអាស្រ័យលើការសហការការធ្វើផែនការរួមគ្នានឹងចូលរួមអនុវត្តដើម្បីលើកទឹកចិត្តជម្រុញគាំទ្រនិងការប្រឹក្សាជាប្រចាំដល់កសិករក្រោមបរិកាសយោគយល់ អធ្យាស្រ័យនិងការអោយតម្លៃគ្នាទៅវិញទៅមក ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានជីវភាពធូរធាឡើង ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!