ចេញផ្សាយថ្ងៃអាទិត្យទី២១ខែសីហាឆ្នាំ២០២២
ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិស្វាយរៀង ឃុំស្វាយរៀង ក្រុងស្វាយរៀង បានប្រាបសារព័ត៌មាន គេហទំព័រ រដ្ឋាអភិវឌ្ឋន៍ញូស៍ អោយបានដឹងថា នៅក្នុងភូមិឃុំខាងលើនេះមានទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទអិនធើណិតមួយកន្លែងបានបើកស្វាគមន៍ភ្ញៀវក្មេងចាស់ប្រុសស្រីអោយចូលលេងឡើងដុះស្លែមកហើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្ក្រាបទីតាំងនេះឡើយ។
ប្រភពបន្ត៖ទីតាំងខាងលើ ក៏កំពុងធ្វើអោយប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គមផងដែរ!។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិឃុំគ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា « ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់ទាំងនេះឯង» ។
ពាក់ព័នករណីល្បែងសុីសងខាងលើបងប្អូនប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីឯក កែន រិទ្ធី អធិការក្រុងស្វាយរៀងនឹងលោក ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀងមេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់នេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕