ខេត្តកំពង់ចាម៖នារសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២
នៅសាលារដ្ឋបាល ខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម ចំនួន ០៦រូបរួមមាន ៖
១.ឯកឧត្ដម ចាន់ ផល្លី ជាអភិបាលរងខេត្ត
២.ឯកឧត្ដម ស្រី សុភ័ក្រ ជាអភិបាលរងខេត្ត
៣.ឯកឧត្ដម ឡោ ចាន់លី ជាអភិបាលរងខេត្ត
៤.ឯកឧត្ដម គង់ សុភា ជាអភិបាលរងខេត្ត
៥.ឯកឧត្ដម សា ស៊ីថា ជាអភិបាលរងខេត្ត
៦.ឯកឧត្ដម លី សារិទ្ធ ជាអភិបាលរងខេត្ត
ពិធីប្រកាសនោះ រៀបចំនៅសាលសន្និសីទសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។