ថ្ងៃពុធទី២៥ខែសីហាឆ្នាំ២០២២
កណ្តាល៖តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពន្លឺ ឃុំលំហាចស្រុកអង្គស្នួលបានអោយដឹងថា មានទីតាំង ល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅតាមផ្លូវជាតិលេខ៤១ ខាងជើងស្ពានគុណគ្រូប្រហែលជាង២០០ម៉ែត្រដែលកំពុងបេីកដំណេីរការ លេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាសម្តត្ថកិច្ចពាក់ពាន្ធ័ក្នុងមូលដ្ឋានបានទទួលសំណែនសែនព្រេនពីម្ចាស់បនល្បែងនេះហើយមើលទៅ បានជាបណ្តែតបណ្តោយអោយទីតាំងនេះបើកលេងយ៉ាងរលូនបែបនេះ?។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ ឃុំ សង្កាត់ គ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។
ជំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលនឹងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕