ថ្ងៃទី២៥ខែសីហាឆ្នាំ២០២២
ខេត្តកំពង់ចាម÷ប្រជាពលរដ្ឋមានការិះគន់ថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្រ្កាបទីតាំងល្បែងសុីសងបញ្ជល់មាន់អនឡាញនេះ ប្រហែលជាត្រូវដងត្រូវផ្លែជាមួយម្ចាស់បនល្បែងហើយមើលទៅបានជាបណ្តោយអោយបើកលេងបានរលូនយ៉ាងនេះ?។
ប្រភពបន្ត តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែល
បានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងអស់នេះ។
ជាក់ស្តែងដូចជាទីតាំងមួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយសាតែអាជ្ញាធរ ធ្វើមិនដឹងមិនឮបែបនេះឯង។
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕