ថ្ងៃ សុក្រ ទី២៦ខែសីហា ឆ្នាំ២០២២
ខេត្តកំពត៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងក្រុងកំពត ដែលមិនពេញចិត្តនូវល្បែងស៊ីសង បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅក្នុងក្រុងកំពត ពោពេញទៅដោយល្បែងបញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជ្រកក្រោម អាជ្ញាប័ណ្ណ ឆ្នោតឡូតូ ជាច្រើនកន្លែង បង្កប់តាមហាងកាហ្វេយ៉ាងពេញទំហឹង ដោយឡែកលោកមេប៉ស្តិ៍នគរបាលក្រុងកំពត មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ បានបណ្តែតបណ្ដោយឲ្យអ្នកញៀនល្បែងលេង យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប។
សូមលោក ហោ វណ្ណាអធិការក្រុងកំពត ពិនិត្យឡេីងវិញខ្លះផង ចំពោះភាពអសកម្ម របស់លោក មេប៉ុស្តិ៍នគរបាល បណ្ដែតបណ្តោយឲ្យមានល្បែងស៊ីសងបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជាច្រើនទីតាំង មិនចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពទាំង ៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តនោះទេ។
ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់ លោក ហោ វណ្ណា អធិការក្រុងកំពត នឹង លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាមាន
ចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោក ហោ វណ្ណា អធិការក្រុងកំពត តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជាច្រើនកន្លែងនេះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕