ថ្ងៃទី២៥.០៨.២០២២
ស្តីពីលទ្ឋផលបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅវេលាម៉ោង១៦និង២០នាទីនៅចំនុចផ្លូវលំ ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនិងស្រុកពាមរក៏ ខេត្តព្រៃវែង សមត្ថកិច្ចយើងបានបង្ក្រាបជាក់ស្តែង ករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ក្នុងនោះ(ជួញដូរ០៣នាក់,ប្រើប្រាស់០១នាក់)
មុខសញ្ញជួញដូរ(០៣នាក់)មាន
១.ឈ្មោះ គ្រួច ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដកហូតបានម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូច មានទម្ងន់ (០,៤៦ក្រាម),ទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។
២.ឈ្មោះ ផន ឆុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ជាមុខសញ្ញាជួញដូរ។
៣.ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។
មុខសញ្ញាប្រើប្រាស់០១នាក់នេះនៅជាមួយមុខសញ្ញាជួញដូរឈ្មោះ ឡុង សំអាត ដែលមានឈ្មោះ ហុង ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង លទ្ធផលធ្វើតេស្ដ(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។
វត្ថុតាងចាប់យករួមមាន: ម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូចមានទម្ងន់(០,៤៦ក្រាម)ទូរសព្ទ័ដៃចំនួន០៤គ្រឿង ។
បច្ចប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីអនុត្តតាមនីតិវីធីច្បាប់។