ចេញផ្សាយថ្ងៃចន្ទទី២៩ ខែសីហាឆ្នាំ២០២២
ខេត្តកណ្តាល៖ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកអង្គស្នួលមានការអស់សង្ឃឹមជាខ្លាំងទៅលើអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តើតបណ្តោយអោយទីតាំង ល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ជាច្រើនកន្លែងនៅតែបន្តបើកលេងយ៉ាងរំភើយដដែលជាក់ស្តែងទីតាំង២ នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល នេះជាដើម។ យើងដឹងហើយថា៖ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ ឃុំ សង្កាត់ គ្មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេះឯង ។
ជំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលនឹង ឯកឧត្ដម គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។(នៅមានត)
សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខាងលើ អង្គភាពយើងខ្ញុំធ្លាប់បានផ្សព្វផ្សាយនូវកាសំណូមពររបស់ប្រជាពលរដ្ឋ ជូនដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាក៏ដូចលោកមាន សំណាង អធិការស្រុកអង្គស្នួលជាច្រើចដងមកហើយតែទីតាំងនេះនៅតែបើកលេងយ៉ាងសប្បាយដដែល?
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕