ថ្ងៃអង្គារទី៣០ខែសីហាឆ្នាំ២០២២
ខេត្តកណ្តាល៖បើតាមប្រភពពីប្រជាពលរដ្ឋរស់ក្នុងស្រុកកណ្តាលស្ទឹងបានប្រាប់អោយអង្គភាពយើងដឹងថា រៀងរាល់ថ្ងៃពួកគាត់មានកាព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពពួកគាត់ ដោយសារនៅក្នុងមូលដ្ឋានរបស់គាត់សំបូរទៅដោយល្បែងសុីសង់ជាច្រើន។
ប្រភពដដែលបន្តថា ជាក់ស្តែងដូចជាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ ទីតាំងក្នុងភូមិបាង ឃុំដើមឫសនឹងទីតាំងដែលមានស្លាកយីហោ វណ្នី ជុំមិត្តក្នុងភូមិតាកុច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះជាដើម កំពុងរួមចំណែកធ្វើអោយភូមិឃុំសង្កាត់ផ្ទុយ
ពីគោលនិយោបាយរបស់រាជរដ្ឋាភិបាលដាក់អោយក្រសួងមហាផ្ទៃអនុវត្តទាំង៧ចំណុច។យើងដឹងហើយថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ជុំវិញករណីល្បែងសុីសងខុសច្បាប់ខាងលើបងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់លោកវរសេនីយ៍ទោ ឡេង សុខរុន អធិការស្រុកកណ្តាលស្ទឹងនឹងលោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដាក់ចុះអោយក្រសួងមហាផ្ទៃអនុវត្ត និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!