ស្រុកពញាឮ ៖ នារសៀល ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមានប្រសាសន៍ថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខេត្តកណ្ដាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃសុខសន្តិភាព ដែលត្រូវបាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយ:នយោបាយបង្រួបបង្រួមជាតិ ក្នុងការដឹកនាំនាវាកម្ពុជាឲ្យរួចផុតពីសង្គ្រាម និងអំពើ ប្រល័យពូជសាសន៍ ជាពិសេស បាននាំមកនូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការអភិវឌ្ឍសង្គម និងការលើកកម្ពស់នូវសិទ្ធិ សេរីភាព ស្របតាមសូចនាករប្រកបដោយភាពបត់បែន និងគតិបណ្ឌិត របស់អគ្គមគ្គុទេសន៍ នៃយើងទាំងអស់គ្នានោះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕