ចេញផ្សាយថ្ងៃសៅរ៍ទី៣ ខែសីហាឆ្នាំ២០២២
ខេត្តកណ្តាល៖បងប្អូនប្រជាពលរដ្ឋដែលគាត់ស្អប់នៅល្បែងសុីសង ពួកគាត់រងចាំមើលតើលោកវរសេនីយ៍ឯក មាន សំណាងអធិការស្រុកអង្គស្នួល មានវិធានការ
ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ នៅក្នុងឃុំលំហាចឬមិនហ៊ានបង្កាប?ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដាក់ចុះអោយក្រសួងមហាផ្ទៃអនុវត្ត ។
ប្រជាពលរដ្ឋដាក់កាសង្ស័យថា បើគ្មានការឃុបឃិតគ្នានិងបើកភ្លើងខៀវទេនោះ ទីតាំងល្បែងសុីសងទាំងនេះមិនអាចបើកអោយអ្នកញៀនល្បែងចូលលេងបានយ៉ាងគគ្រឹកគ្រេងបែបនេះនោះទេ។
ប្រភពដដែលបន្តថា ពួកគាត់ដូចជាអស់សង្ឃឹមទៅលើសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលបណ្តើតបណ្តោយអោយក្រុមហ៊ុនល្បែងសុីសងប្រជល់មាន់អនឡាញបង្កើតទីតាំងល្បែងក្នុងតំបន់របស់ពួកគាត់ៗស្នើសុំយ៉ាងទទូចដល់លោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផងទាននឹងពិនិត្យមើលកម្លាំងសមត្ថកិច្ចក្រោមឱវាតផងតើគាត់កំពង់ធ្វើអ្វី រាល់ថ្ងៃនេះ បានជាបណ្ដែតបណ្ដោយអោយមានល្បែងសុីសងខុសច្បាប់បើកបានយ៉ាងរលូនចឹថ?។ (នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕