ទាន់ហេតុការណ៍
ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...=>ប្រជាពលរដ្ឋក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានអបអរសាទរ និងថ្លៃអំណរគុណឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តា ដែលបានសាងសង់ផ្លូវបេតុងពីរខ្សែជូនពួកគាត់។=>សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ
0

សត្វព្រៃ ព្រៃឈេី អាចរស់បាន រីកលួតលាស់បានមិនចាំបាច់ត្រូវការ មនុស្ស ប៉ុន្តែមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេ

សត្វព្រៃ ព្រៃឈេី អាចរស់បាន រីកលួតលាស់បានមិនចាំបាច់ត្រូវការ មនុស្ស ប៉ុន្តែមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រតនគិរី : សត្វព្រៃនិងព្រៃឈេីពួកវាអាចរស់បានអាចរីកលូតលាស់បានមិនចាំបាច់ត្រូវការមនុស្ស ប៉ុន្តែមនុស្សវិញមិនអាចរស់ដោយគ្មានធម្មជាតិនោះទេ នេះជាការលេីកឡេីងរបស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ឋនាការ អន្ទាក់សូន្យ តំណាងអោយឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន។បានលេីកឡេីងនាឱកាស់បេីកយុទ្ឋនាការក្រោមប្រធានបទ (អន្ទាក់សូន្យ) ដែលបានប្រារព្ឋធ្វេីឡេីងនៅលេីទឹកដីនៃខេត្តរតនគិរីនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ដោយមានការសហការចូលរួមពី ក្រសួងបរិស្ថាន សាលាខេត្តរតនគិរី មន្ទីរបរិស្ថាន នឹងអង្គការ ជីវិតនិងធម្មជាតិ នៅចំពោះមុខនាក់ចូលរួមដ៏ច្រេីនកុះករឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៌ថាយុទ្ឋនាការ អន្ទាក់សូន្យ ថ្ងៃនេះមានគោលដៅសំខាន់ដែលបាន ផ្តេីមចេញពីយេីងទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ ការពារសត្វព្រៃ ចូលរួមផ្សព្វផ្សាយបញ្ឈប់ បរិភោគសត្វព្រៃ ការលក់ នឹងការបរបាញ់សត្ចព្រៃជាដេីម ។ដោយផ្លាស់ប្តូរ ផ្នត់គំនិតរីទំលាប់ កែប្រែតំបនដែលមានសត្វព្រៃរស់នៅអោយប្រែក្លាយទៅជា តំបន់អភិរក្សសត្វព្រៃ រឺតំបនទេសចរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាដែលអាចធ្វេីអោយប្រជាសហគមន៍យេីងមានការងារធ្វេី ព្រមទាំងអាចរកប្រាក់ចំណូលចូលសហគន៍បានច្រេីនជាងការបរបាញ់នោះទៀតផង។

ឯកឧត្តម នេត ភក្ត្រា បានបន្ថែមទៀតថា យុទ្ឋនាការ ក្រោមប្រធានបទ អន្ទាក់សូន្យនាថ្ងៃនេះបានបញ្រ្ជៀបធ្វេីអោយយេីងយល់ដឹងពីគុណតម្លៃនៃធម្មជាតិ សត្វព្រៃ និងព្រៃឈេីដែលមានតំលែមហាសាលមិនចេះរីងស្ងត់ឡេីយយេីងទាំងអស់គ្នាត្រួវចូលរួមថែរក្សាអោយបានគង់វង្ស ជាពិសេសសត្វព្រៃខ្លះស្ទេីរតែផុតពូជន៍ទៅហេីយ។

ដូច្នេះយេីងទាំងអស់គ្នាត្រួវឆ្លេីយថា ទេចំពោះសត្វព្រៃ។
បញ្ចប់នៃកម្មវិធីនេះក៏មានក្បួនដង្ហែរផ្សព្វផ្សាយអំពីយុទ្ឋនាការ អន្ទាក់សូន្យ អមទៅដោយ បដាពាក្យស្លោកជាច្រេីនដែលមានខ្លឹមសាដូចជា :
_ អន្ទាក់មានតម្លែថោក ប៉ុន្តែបំផ្លាញសត្វព្រៃដែលមានតម្លែជាសកល។
_ ការជួញដូរសត្វព្រៃនិងផលិទ្ឋផលសត្វព្រៃ ជាអំពេីខុសច្បាប់។
_ រួមគ្នាបញ្ឈប់ការដាក់អន្ទាក់ ការជួញដូរសត្ចព្រៃខុសច្បាប់នៅកម្ពុជា។
_ ការមិនបរិភោគសាច់សត្វព្រៃ គឺជាការចូលរួមបញ្ឈប់ការជួញដូរសាច់និងផលិទ្ឋផលសត្វព្រៃ។រាយការណ៍ដោយអ្នកសារព័ត៌មានប្រចាំខេត្តរតនគីរី

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!