ចេញផ្សាយថ្ងៃអង្គារទី៦ខែកញ្ញា ឆ្នាំ២០២២
ខេត្តកំពង់ចាម÷ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមិនពេញចិត្តល្បែងសុីសងបានអោយដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មាន ទីតាំងល្បែងសុីសងភ្នាល់មាន់ជល់អនឡាញ តាមកញ្ចក់ទូរទស្សន៍ ដែលជ្រោកក្រោម អាជ្ញាប័ណ្ណឆ្នោតឡូតូរីកដុះដាលដូចផ្សិត កំពុងតែបើកលេងជារៀងរាល់ថ្ងៃ មិនដែលឃើញមន្រ្តីពាក់ពន្ធ័ណាម្នាក់មកធ្វើការបង្រ្កាបសោះ ទុក្ខអោយក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូនហើយក៏កំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គមផងដែរ។
ជាក់ស្តែងដូចជានៅមុខវត្ត១ទីតាំងនឹងចូលតាមខ្លោងទ្វាវត្តប្រាសាទវដ្តីមាន៣ទីតាំងជាប់តារាងបាល់ទះនឹងជាប់រោងចក្រទឹកកក ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង ហោត្រហឹងអឺងកង តែសម្លេងហោនេះមិនបានរំខានដល់ត្រចៀកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននេះទេ។
ប្រភពខាងលើបន្តទៀតថា តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ? ។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសងទាំងអស់នេះ។
ជាក់ស្តែងដូចជាទីតាំងទាំងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយសាតែអាជ្ញាធរ ធ្វើមិនដឹងមិនឮបែបនេះឯង។
ពាក់ពន្ធ័ករណីទីតាំងល្បែងសុីសងខាងលើប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ប៉ាក សុជាតិ អធិការស្រុកស្រីសន្ធរនឹងលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យនឹងបង្ក្រាប់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!