ថ្ងៃ សុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២
ប្រជាពលរដ្ឋបានដាក់ ដាក់ការសង្ស័យ និងរិះគន់ ចំៗថា អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាបទីតាំងល្បែងសុីសងបញ្ជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍របស់ក្រុមហ៊ុន១៦៨ នោះទេ ព្រោះក្រុមហ៊ុនបាន សែនព្រេនរួចអស់ទៅហើយៗបើគ្មានការបើភ្លើងខៀវពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចទេក៏ទីតាំងល្បែងសុីសងមិនអាចបើកអោយអ្នកញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃនោះទេ។
ជាក់ស្តែងទីតាំងល្បែងដែលបើលដំណើរការាល់ថ្ងៃរួមមាន៖
១.ទីតាំដែលនៅជិតការះសាំង តេលាម្ចាស់មានឈ្មោះសុខ ឆវ៉ាត នៅភូមិព្រៃផ្ចឹកទី១ ឃុំសំរោងលើ ស្រុកអង្គស្នួល។
២.ទីតាំងនៅជាប់នឹងកសរះសាំងSVMម្ចាស់មានឈ្មោះផាត់ ពិសិដ្ឋ ឃុំសំរោងលើ ស្រុកអង្គស្នួល នេះជាដើមបានបើកលេង រាល់ថ្ងៃមិនដែលឃើញសមត្ថកិច្ចណាចុះបង្រ្កាបឡើយ។
ប្រភពខាងលើបន្តថា ឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ?យើងដឹងហើយ ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ដូចនេះប្រជាពលរដ្ឋស្នើហើយស្នើទៀតយ៉ាងទទូចដល់លោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនឹង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលលោកតែងតែគិតពីសុខទុក្ខ ប្រជាពលរដ្ឋ មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះ និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ដោយសេរីបែបនេះ?៕(នៅមានត)
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!