ខេត្តកណ្តាល៖នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២២
ដោយមានការចង្អុលបង្ហញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយបានចុះសួរសុក្ខមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចំនួន ២នាក់ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ។
មានការអញ្ចើញចូលរួមពីលោក-លោកស្រីអធិការរងនគរបាលស្រុកនិងលោកនាយ-នាយ
រងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចំនួន០២នាក់ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានក្នុងនោះរួមមាន៖
១•លោកវរសេនីយ៍ទោ ម៉ន សំបុក អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលដ្ឋបាល ដែលមានជំងឺភ្នែក បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២.លោកវរសេនីយ៍ត្រី អ៊ុន ម៉ាលីស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដែលមានជំងឺឡើងជាតិអាស៊ីត បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។
លោកព្រុំ សំណាងអធិការស្រុកមានប្រសាសន៍ថា! ថ្ងៃនេះលោកបាននាំយកថវិការបស់
លោកឧត្តមសេនីយ៍ទោស្នងការនិងរួមផ្សំថវិកាមន្ត្រីនគរបាលយើងមកជួយឧបត្ថម្ភមន្ត្រីនគរបាលដែលមានជម្ងឺនៅគេហដ្ឋានាពេលនេះ។
លោកអធិការស្រុកបន្តថា!សូមជូនពរដល់លោកម៉ន សំបុកនិងលោកអ៊ុនម៉ាលីសឆាប់ជាពីជម្ងឺនិងខិតខំថាេទាំសុខភាពដើម្បីបម្រើសេវាសាធរណៈនិងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងឲ្យមានភាពកក់ក្តៅដល់ពួកគាត់។
ក្នុងនោះលោកអធិការក៏បានឧបត្ថម្ភនូវថវិកាជូនដល់លោកអធិការរងនិងលោកនាយប៉ុស្តិ៍ចំនួន ១,០០០,០០០៛(មួយលានរៀល)ផងដែរ ។
លោកម៉នសំបុកនិងលោកអ៊ុនម៉ាលីសសូមគោរពនិងសូមជូនពរលោកអធិការនិងក្រុមការងារជួបតែសេចក្តីសុខនិងមានសុខភាពល្អ ។